ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦។ ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) គឺជាទូរទស្សន៍អនឡាញមួយដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ។ ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) ត្រូវបានដំណើរឡើងក្រោមការឧបត្ថម្ភថវិកាពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។ ហើយទូរទស្សន៍អនឡាញមួយនេះកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីដំណើរការ និងការវិវដ្តន៍របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក៏ដូចជាកិច្ចសម្ភាសផ្ទាល់ជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ផងដែរ។

លើសពីនេះទៅទៀត ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) គឺផ្តោតខ្លាំងក្នុងការផលិតមាតិកាអប់រំប្រកបដោយភាពច្នៃប្រឌិតព្រមទាំងការផលិតវីដេអូដែលមានគុណភាពខ្ពស់ និងច្បាស់ល្អ។


MJQTV

ជីវិតខ្ញុំ៖ «តើជនមានពិការភាពអនាគតសុទ្ធតែត្រូវប៉ះកង់ឬ?» ជួបគ្នានៅថ្ងៃអាទិត្យខាងមុខនេះ វេលាម៉ោង៧យប់
សូមរង់ចាំទស្សនាដោយមេត្រី!

4 months ago | [YT] | 19

MJQTV

ហេតុអ្វីក្រុមហ៊ុនត្រូវមានផ្នែកសវនកម្មផ្ទៃក្នុង?

6 months ago | [YT] | 13

MJQTV

ចូលចិត្តញាំជ្រក់ប្រឈមការកើតមហារីកខ្ពស់

1 year ago | [YT] | 10

MJQTV

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាឆ្នាំថ្មី ព្រះនាង មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម សូមប្រសិទ្ធពរជ័យដល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រុមហ៊ុន MJQE កាន់តែរីកចម្រើនរុងរឿង និងដើម្បីបន្តជាបញ្ញវន្តគំរូសម្រាប់ប្រទេសជាតិ។

#MJQTV

2 years ago | [YT] | 166

MJQTV

យើងខ្ញុំជាថ្នាក់ដឹកនាំនិងក្រុមការងារ MJQTV សូមថ្លែងអំណរគុណជាអនេកដល់ប្រិយមិត្តនិយមគាំទ្រ MJQTV ទាំងអស់ ដែលបានចុច Subscribe Channel YouTube របស់យើងខ្ញុំ (youtube.com/@MJQTVOfficial) រហូតទទួលបានអ្នក Subscribe សរុបជាង១០ម៉ឺននាក់ ហើយទទួលបានប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTube។ ដោយឡែកចំនួនអ្នក Subscribe បច្ចុប្បន្នមានរហូតដល់ជិត៤០ម៉ឺននាក់ផងដែរ។ សមិទ្ធផលនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមការងាររបស់យើងបន្ដបេសកកម្ម ក្នុងការផ្ដល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងជាប្រយោជន៍ ពិសេសទាក់ទងនឹងវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច និងជីវិតក្នុងសង្គម សម្រាប់ចែកជូនដល់ប្រិយមិត្តទស្សនាកាន់តែទូលំទូលាយ។
ក្រៅតែពី YouTube ប្រិយមិត្តអ្នកទស្សនា ក៏អាចតាមដាន MJQTV នៅលើបណ្ដាសង្គមផ្សេងទៀតដូចខាងក្រោមនេះ ៖
1 www.mjqtv.asia/
2 www.facebook.com/mjqtv
3 www.instagram.com/mjqtvofficial/
4 www.tiktok.com/@mjqtv
5 twitter.com/mjqtvofficial
6 www.linkedin.com/company/mjqtv

2 years ago | [YT] | 327

MJQTV

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន យើងខ្ញុំជាក្រុមការងាររបស់ទូរទស្សន៍អនឡាញ MJQTV នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមគោរពជូនពរដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង លី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ និងសុភមង្គល ដើម្បីបន្តការដឹកនាំក្រុមហ៊ុន ឱ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនថ្កុំថ្កើង។

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

2 years ago | [YT] | 80

MJQTV

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំជាបុគ្គលិកនៃទូរទស្សន៍អនឡាញ MJQTV
សូមគោរពជូនពរលោកប្រធាននិងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនថ្កុំថ្កើនបន្ថែមទៀត។

#MJQTV

2 years ago | [YT] | 119

MJQTV

អបអរសាទរខួប១៨ឆ្នាំ ១០ តុលា ២០០៥ - ១០ តុលា ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
យើងខ្ញុំជាបុគ្គលិករបស់ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី
សូមជូនពរដល់ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ឱ្យបន្តទទួលបានជោគជ័យដ៏ត្រចះត្រចង់យូរអង្វែង និងឈានមុខគេ
ក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
គោរពជូនពរពីទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
#MJQTV #AIS

2 years ago | [YT] | 45

MJQTV

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកផ្នែកទូរទស្សន៍អនឡាញ អ៊ឹម ជេ ឃ្យូ ធីវី (MJQTV) សូមចូលរួមអបអរសាទរនិងគោរពជូនពរជ័យ សូមមានសិរីសួស្តី ជ័យមង្គល និងភាពរីកចម្រើនដល់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងឱកាសបើកសម្ពោធអគារសិក្សាថ្មីជាផ្លូវការ នៅសាខាសែនសុខ ជាសាខាទី១៧និង១៨ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
#MJQTV

2 years ago | [YT] | 128

MJQTV

សូមគោរពអបអរសាទរជូនចំពោះ
លោក អ៊ឹង ហុងម៉េង និងអ្នកស្រី គឹម ចេង ត្រូវជាឪពុកម្ដាយក្មេករបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គួច ម៉េងលី

ក្នុងឱកាសសម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្ដល់គោរម្យ៍ងារជូន លោក អ៊ឹង ហុងម៉េង ជា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងអ្នកស្រី គឹម ចេង ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍

យើងខ្ញុំសូមបួងសួងដល់ទេវតានិងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ឹង ហុងម៉េង និង អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឹម ចេង សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងមានជន្មាយុយឺនយូរ។
#MJQTV

2 years ago | [YT] | 78