To My fan

សួស្តី នេះជាឆាណែល admin មួយទៀតដែលមានឈ្មោះដូចគ្នានឹង My BL Diary ។ ជាទូទៅអេតមីនទុកឆាណែលនេះគ្រាន់ រក្សាវីដេអូទុកតែប៉ុណ្ណោះ (Only Me) និងផុសរឿងពេញ ហើយពេលខ្លះបើឆាណែលចាស់មានបញ្ហា អេតមីនក៏នឹងឆ្លៀតមកផុសនៅទីនេះខ្លះដែរ ។ បើចង់មើលរឿងផ្សេងៗ សូមទៅមើលនៅឆាណែលមេដែលអេតមីនដាក់លីងនៅខាងក្រោម 😍😍😍

សូមអរគុណចំពោះការគាំទ្រ 😍😍😍

បើបងប្អូនចង់ចូលរួមឧបត្ថម្ភ អាចចូលរួមតាមលេខគណនីខាងក្រោម (សម្រាប់អ្នកដែលគាំទ្រពិតៗ)

ABA : 011 903 203 Kh..rn So....tra

Welcome to my channel. I'm here not mean to own any copyright or original video and picture. i have high respect to the owner 🙏🙏🙏 and I'm here just to share about BL story in my language to anyone who could not understand English. So if you have any issue please kindly not give me a copy right strike . You can just mail me to poksotra@gmail.com and I am please to remove for you.

Thanks you for your understanding.

BL fan


My BL Diary

និយាយពីថាម្នាក់ៗឈរឈ្លោះគ្នាចង់ស៊ីសាច់ហុតឈាម ស្រែកផង គោះតុផង ចង្អុលមុខគ្នាផង នៅតែបោចសក់គ្នាទេ ស្រាប់តែម្នាក់នោះងើបពីដេកដើរចេញមកក៏ ....

The កូនខ្ញុំ ៖ អធ្យាស្រ័យ ឯងទាំង 2 កំពុងធ្វើអីដែរ (ទឹកមុខអាលក្ខណៈថា ដេកពួនអត់បាន ភ្ញាក់ឡើងឃើញសង្គ្រាមលោក)។

The ម៉ែអ្នកសម្រាយ ៖ អធ្យាស្រ័យមុខកូនត្រូវស្បែកជើងលេខប៉ុន្មានដែរ ម៉ែសារេឱ្យចំកណ្តាលផ្ទៃមុខម៉ង ......

https://youtu.be/fPyot3zpRzo?si=MHlJC...

#fakefactlips

4 weeks ago (edited) | [YT] | 69

My BL Diary

ផឹកស្រវឹងដើរមករករឿងកូនឯងដល់ផ្ទះ មកដល់ចាប់គ្នាផង ទាញកផង គ្រវាត់ផង ចាប់ដៃផង កូរផង ធ្វើស៊ីផ្លូវអារម្មណ៍ផង ចាប់គ្នាថើបតាំងពីគ្នាខឹងគ្នាគេចដល់គ្នាព្រមហើយ ស្រាប់ព្រឹកឡើងធ្វើឯងភ្ញាក់ ចុំមានរឿងអីកើតឡើងមែន? ធ្វើសួរកូនឯងថា យប់មិញឯង និង យើង.... នែថាឡេឡឺមិនដឹងស្អីពេលស្រវឹងចឹង ឯងចាប់បញ្ជូនឱ្យទៅនៅជាមួយ Fukami ទាំងអស់គ្នាហ្នឹងហេ កុំអាពូកែស្រាបញ្ជាពេក....

2 months ago | [YT] | 22

My BL Diary

គេធ្លាប់តែស្ងប់ស្ងាត់ គេមិនដែលញញឹម គេមិនដែលសើច គេមិនខ្វល់ពីអ្នកណា គេរក្សាគម្លាត គេផ្តាច់ខ្លួនពីមនុស្សជុំវិញ គេដូចជាមនុស្សចាស់ទុំ ស្រាប់តែសុខៗគេក្លាយជាក្មេងតូច គេចេះងរង៉ក់ គេចេះខឹង គេចេះសម្លក់ គេចេះប្រច័ណ្ឌ គេចេះនែបនិត្យ គេចេះលួងលោម គេចេះប្រលែង គេចេះញញឹម គេចេះសើច គេចេះខ្វល់ គេចេះបារម្ភ គេចេះនឹក គេចេះស្រលាញ់ គេចេះហួងហែង គេចេះមើលថែ គេចេះគ្រប់យ៉ាង គេប្រែហើយ តើគេជាអ្នកណា? ឆាប់ឆ្លើយភ្លាមគេជាអ្នកណា? ហើយអ្នកណាធ្វើឱ្យគេប្រែ? អ្នកណា? 😁

#thepromiseofthesoul #yehaiyuan #blseries #bltaiwan

2 months ago | [YT] | 17

My BL Diary

ស្តីឱ្យគេដល់គេសេដតាំងរត់ទៅឱបលួងគេ
អូ ម៉ោៗៗៗ ចាំអាកុងឱប អាកុងអត់មានបំណងស្តីឱ្យទេ ។ មកឱបចៅ ដល់ចៅឱបវិញតាំងធ្វើឯងអីណា ថីអៀនចៅមែន អាកុង? 😁😁

មានអ្នកនឹករឿងនេះអត់??? លម្អិតសាច់រឿងនៅក្នុងរូបភាព មិនបាច់មើលសម្រាយទេ 😁

3 months ago | [YT] | 26

My BL Diary

ជារឿងដែលថាមិនត្រឹមតែមើលសើច សូម្បីសម្រាយក៏ទប់សំណើចមិនចង់ជាប់ ហើយសរសើរតួប្រុសនៅធ្វើទឹកមុខធម្មតាបាន 😂😂😂 អាកុងហ្នឹងអត់សើចខ្លួនឯងទេអី? កំពុងចង់លេង trend ឈុតខោអាវតាមអាកុង គឺថា សាឡុះ (តឺនុយ) គ្រប់ឈុត តាំងពីឈុតដេក អាវអាចារ្យខោកៅស៊ូ ឆ្ងាញ់ត្រង់អាវមានមួកតឺនុយជាមួយខោសាច់ក្រណាត់ទៀត អេម 😂😂😂 ។ សំខាន់ជឿជាក់សាហាវ គឺថាអាដែងនែ សង្ហារបាន 2ពិន្ទុ ទំនុកចិត្តបាន 1000000 😁។ ចឹងហើយមើលមុខគេដូចគេអ្នកចម្លែកៗទៀត អាកុងសំណព្វចិត្តអេតមីន 🥰🥰🥰។

រឿងនេះសូមទៅមើលលើហ្វេសប៊ុក

3 months ago | [YT] | 21

My BL Diary

The promise of the soul (អាមើលបានលើហ្វេសប៊ុក) ជារឿងដែលអេតមីនចូលចិត្តបំផុត ទាំងសាច់រឿង ទាំងតួអង្គ តែក៏មានអ្នកខ្លះអន់ចិត្ត មិនពេញចិត្តហើយគិតថាអយុត្តិធម៌ដែរ។ សូមប្រាប់ថា បើអ្នកមើលហើយដេករំពឹងថាពេលណាទើបព្រលឹង zefang ប្តូរមកវិញ សូមឈប់មើលចុះព្រោះពីដើមដល់ចប់មិនមានរឿងនោះកើតឡើងទេ 😂 ។

អេតមីនគិតថាមូលហេតុដែលធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍អន់ចិត្ត ឬមិនពេញចិត្ត ប្រហែលដោយសារអ្នករាល់គ្នាដក់ជាប់នឹងតួអាកុងនៅភាគដំបូងគឺមនុស្សចាស់មិនស្អាត មិនសមនឹងតួប្រុស តែបើសិនជាគេយក zefang មកធ្វើជាតួចាស់តំណាងអាកុងជំនួស ឫក៏វិញ្ញាណម្នាក់នោះជាប្រុសណាផ្សេងដែលស្អាតបែប oppa ឬក៏គេជាបងប្អូនភ្លោះរបស់ zefang ជឿថាអ្នករាល់គ្នាមិនអន់ចិត្ត មិនទើសទេ 😊។

រឿងនេះធ្លាប់មានក្នុង list អេតមីនដែរតែមិនទាន់បានមើល ហើយក៏ធ្លាប់ឃើញមានអ្នកខមមិនថាអយុត្តិធម៌ណាស់សម្រាប់ zefang ឬក៏ចប់មិនសម អេតមីនក៏ថាទុកមើលពេលក្រោយ រហូតដល់មានគ្នាយើងណែនាំអេតមីនក៏សាកមើលជក់ឡើងលក្ខណៈថាមើលម្តងយកចប់ម៉ង ។សម្រាប់អេតមីន អេតមីនថារឿងនេះចប់សមណាស់ ពេញចិត្តណាស់ បើទោះបីជាវិញ្ញាណ zefang ត្រលប់មកវិញបានក៏អេតមីនមិនឱ្យបានគ្នាជាមួយតួប្រុសដែរ សុខចិត្តឱ្យវិញ្ញាណទៅចូលអ្នកផ្សេង ឬក៏ឱ្យអាកុងស្លាប់ហើយកើតមកម្តងទៀតមកជួបតួប្រុស 😂😂😂 ។

ហេតុអ្វីបានជាគេមិនឱ្យ zefang ត្រលប់មកវិញ ហេតុអ្វីបានជាគេឱ្យអាកុងក្លាយជាតួឯក? ហើយធ្វើម៉េចដើម្បីមើលរឿងនេះដោយរលូន ដោយមិនមានការអាក់អន់ចិត្ត ឬមិនពេញចិត្តនឹងតួអង្គទាំងដែលសាច់រឿងគឺល្អមើលណាស់ ងាយៗៗ គឺ ៖

1. ព្រោះរឿងនេះតាំងពីដើមគឺតួឯកជាអាកុងហ្នឹងឯងមិនមែន zefang មើលតែចំណងជើងក៏ដឹង មើលតែឆាក connecting គ្នាក៏យល់។

2. តួប្រុសមិនដែលចូលចិត្ត zefang គ្មាននិស្ស័យហើយស្អប់តែម្តង ហើយ zefang ជាមនុស្សចរិតមិនល្អ ពាល អាក្រក់ម៉ង និយាយត្រង់អេតមីនក៏មិនចូលចិត្តដែរ មើលតែសាច់រឿងដែលកើតឡើងក៏ដឹងចរិតតួដែរ តែកុំគិតច្រើនអីព្រោះមែនទែនគឺ តួzefang តែមួយទេ 😂😂។

3. រឿងនេះអាកុងមិនបានដណ្តើមអ្វីពី zefang ទេសូម្បីតែតួប្រុស ព្រោះតួប្រុសមិនដែលមានអារម្មណ៍ជាមួយ zefang ឡើយថែមទាំងជាអ្នកស្រលាញ់អាកុងមុនទៀត។ អាកុងជាអ្នកថែរាងកាយឱ្យ zefang ហើយចុងក្រោយ zefang ក៏ព្រមប្រគល់រាងកាយនោះឱ្យអាកុងព្រោះដឹងថាគ្មានអ្នកណាត្រូវការ ឬស្រលាញ់ខ្លួន ឡើយហើយក៏ចង់ឱ្យអាកុងនៅ និងធ្វើរឿងល្អៗសម្រាប់រាងកាយមួយនេះ (កន្លែងហ្នឹងអាណិត zefang តិចៗដែរ) ជាពិសេសដឹងច្បាស់ខ្លួនឯងថាគូព្រេងអាកុងគឺ តួប្រុស ។

4. ចាប់ពីភាគ 4 តួប្រុសចាប់ផ្តើមចេះញញឹមហើយ ក្រសែភ្នែកសម្លឹងរាងកាយ zefang ក៏ត្រូវបានប្តូរ ហើយនិងហៅរាងកាយមួយនេះនៅឈ្មោះពិតរបស់គេគឺ ah cha

5. តួប្រុសបារម្ភអាកុងគ្រប់ពេលទោះទឹកមុខថាធុញ និយាយកំបុតៗ មិនខ្វល់តែមើលថែណាស់ ទោះអាកុងឡើងមកដណ្តើមគ្រែដេកជាមួយក៏ព្រម សុខចិត្តដេកញញឹមមើលមុខគេ ទាញគេមកឱបខ្លួនទាំងដែលលើកមុនរុញ zefang ចេញចង់ងាប់។

6. តួប្រុសចាប់ផ្តើមសួរខ្លួនឯងថាហេតុអ្វីបានមានអារម្មណ៍ខឹងពេលឃើញ Riqing បង្ខំអាកុង ហើយប្រច័ណ្ឌពេលឃើញ អាកុងនៅជាមួយមិត្តខ្លួន។

7. តួប្រុសចាប់ផ្តើមចេះលរ ចេះឱប ចេះថើបអាកុងទាំងដែលអាកុងមិនទាន់ដឹងច្បាស់ថាខ្លួនមានអារម្មណ៍យ៉ាងម៉េច។

8. តួប្រុសកើតមកជាតិនេះគឺដើម្បីអាកុង ហើយអាកុងក៏មានជីវិតដើម្បីតួប្រុសដែរ។ ចំណងពីអឌិតជាតិ គឺតួប្រុសអាចជាអ្នកប្រុសតូចដែលចាប់រៃឱ្យអាកុង ឬអាចជា ប្រពន្ធអាកុងដែលសន្យាថានឹងមកវិញ មកចាប់ជាតិ។

9. អាកុងដឹងថា តួប្រុសជាគូខ្លួនហើយចេះតែសង្ស័យថាគេអាចជាប្រពន្ធខ្លួនមកចាប់ជាតិ តែតួប្រុសជាតួអង្គច្បាស់លាស់មិនខ្វល់ថាខ្លួនជាអ្នកណាទេ តែពេលនេះគឺខ្លួនស្រលាញ់ xia cha

ដូច្នេះហើយសូមកុំទើសនឹងរូបរាងដើមអាកុងអី ហើយក៏កុំស្តាយ វិញ្ញាណ zefang ដែរ ព្រោះយ៉ាងណាក៏ 2 នាក់នេះក៏ត្រូវតែជាគូនឹងគ្នា ហើយយ៉ាងហោចណាស់មានរូបកាយ zefang តំណាងដែរ។ មានរឿងខ្លះតួមានជីវិតអមតៈរាប់រយពាន់ឆ្នាំគេចាំគូមកកើតថ្មីដូចគ្នា គ្រាន់តែតួនោះមិនចាស់ ឬមិនចឹងមានគូខ្លះរង់ចាំទាំងខ្លួនចាស់ ហើយដៃគូទើបនឹងកើតក៏មាន រឿងនេះក៏ដូចគ្នាដែរ 😊😊😊។ មានឃ្លាចុងក្រោយនៅភាគបញ្ចប់ដែលអាកុង និយាយថាអរគុណព្រះជាម្ចាស់ដែលឱ្យខ្ញុំជួបគេបន្ទាប់ពីខ្ញុំចាប់ផ្តើមម្តងទៀត ហើយខ្ញុំជឿថាពួកយើងនឹងជួបគ្នានៅជាតិទី 3ទៀត ប៉ុណ្ណឹងច្បាស់នៅអ្នក។

សូមមើលរឿងឱ្យឃើញថា វាជាក្តីស្រលាញ់របស់មនុស្ស 2 នាក់ មិនមែនព្រោះតែតួ ឬគូដែលយើងចង់ឱ្យគេបានគ្នា ពេលខ្លះជីវិតមិនបានសមបំណងតាមយើងចង់ទេ ដូចជា zefang ស្រលាញ់តួប្រុសចង់ងាប់តែគេមិនអើពើចឹង។ គោរពការសម្រេចចិត្ត និងក្តីស្រលាញ់ របស់កូនអេតមីនផង ( Ye Haiyuan) គ្នាមុខងាប់ មិននិយាយច្រើនតែគ្នា ស្មោះស្នេហ៍ណាស់ ភាគក្រោយៗគ្នាញញឹមច្រើនហើយ 😊😊😊។

ហើយបើមិនជឿទេមានរូបថតបញ្ជាក់ពីក្តីសុខរបស់តួប្រុសពេលនៅជាមួយអាកុង តាមរយៈការញញឹម និង ក្រសែភ្នែក បើគ្នាលង់គេម្លឹងៗហើយ នៅអន់ចិត្តគ្នាធ្វើអី 😁😁

ពីអ្នកមើលរឿងពិតៗ មើលតាមដំណើរធម្មជាតិនៃសាច់រឿង 😅។ សុំអង្វរមើលទៅ ទៅមើលរឿងដើមកាន់តែល្អមើល បើកចិត្តទទួលអាកុងពេលណាគឺថាល្អមើលព្រៃផ្សៃ ហើយក៏កំប្លែងដែរ។

ចង់ដឹងថាអេតមីនចូលចិត្តប៉ុណ្ណាមើលតែថាយូធូបចាប់ហើយក៏នៅស៊ូធ្វើយកទៅផុសនៅឆាណែលមួយទៀតទោះអត់មានអ្នកមើលអត់មានអ្នក sub ក៏នៅតែចង់ធ្វើព្រោះថាស្រលាញ់ពេញបេះដូង😍😍😍

3 months ago (edited) | [YT] | 48