Eng Simeng - អេង ស៊ីម៉េង 🇰🇭

If you enjoy Khmer stories and spiritual discussions, please subscribe to Eng Simeng 🤍🫶🏻🇰🇭


Eng Simeng - អេង ស៊ីម៉េង 🇰🇭

Miss International Cambodia Organization មានសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវកតញ្ញូកតវេទិតាដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឱ្យគណៈប្រតិភូ Miss International Cambodia ចូលជួបសម្តែងការគួរសម សំណេះសំណាល ព្រមទាំងទទួលនូវអនុសាសន៍ និងពាក្យជូនពរដ៏ថ្លៃថ្លា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រទាននូវការលើកទឹកចិត្ត និងជូនពរជ័យដល់កញ្ញា សុខគា គីមលាង (Kon Ant), Miss International Cambodia 2026 ក្នុងដំណើរបំពេញបេសកកម្មតំណាងជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។

Miss International Cambodia Organization សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការគាំទ្រ និងការផ្តល់កម្លាំងចិត្តដ៏មានតម្លៃពីសម្តេចកិត្តិសង្គហបណ្ឌិត ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់បេក្ខភាពកម្ពុជា ក្នុងការបង្ហាញសមត្ថភាព វប្បធម៌ អត្តសញ្ញាណជាតិ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិប្រកបដោយមោទនភាព និងភាពថ្លៃថ្នូរ។ 🙏🏻🇰🇭✨

#missinternationalcambodia
#MissInternationalCambodia2026
#konant #CSNJ
#Cambodia

1 month ago | [YT] | 5

Eng Simeng - អេង ស៊ីម៉េង 🇰🇭

ប្រាសាទភ្នំបាក់ខែង (Phnom Bakheng) គឺជាប្រាសាទសំខាន់មួយនៅសៀមរាប ដែលជាកន្លែងទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដោយសារទិដ្ឋភាពល្អឥតខ្ចោះពេលអស្ចារ្យ។

6 months ago | [YT] | 0