The best breaking news, Breaking news by Soy Sopheap
DAP News, part of the headline media, is one of the fastest growing social information sites in Cambodia. Every month, more and more people come to DAP news for our in-depth social content and the lastest news in the world research. Consider us your intellectual peer. We unravel the complexities of social information and make it easy to understand. We take a deep dive into social research of the past and present, and we break it down to give you the clear-cut facts. Ultimately, we want you you be confident in making informed about social information for yourself and your love ones.
DAP News
10:49pm Update on results៖ លទ្ធផលបោះឆ្នោតនៅថៃរាប់បាន 79% ហើយនេះជាអ្វីដែលគណបក្សផ្សេងៗទទួលបានក្នុងសភា៖
Bhumjaithai Party (177 seats)
People's Party (80)
Pheu Thai (79)
Klatham (59)
សរុប ៥0០កៅអី ក្នុងរដ្ឋសភាថៃ។
4 months ago | [YT] | 22
View 3 replies
DAP News
លោកអនុទីន៖ ជាតិនិយមនៅក្នុងបេះដូងគណបក្សភូមិចៃថៃ
ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនៅទីក្រុងបាងកក លោកអនុទីនបានសង្កត់ធ្ងន់ថា ភូមិចៃថៃនឹងរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការជាមុនសិន មុននឹងស្នើសុំឱ្យអ្នកដទៃចូលរួមជាមួយរដ្ឋាភិបាលចម្រុះ។
លោកបានមានប្រសាសន៍ថា “រឿងតែមួយគត់ដែលយើងអាចនិយាយបានឥឡូវនេះ គឺយើងនឹងធ្វើវាដើម្បីផលប្រយោជន៍របស់ប្រទេសជាតិជាអាទិភាពខ្ពស់បំផុត”។
អនុទីនក៏បានអបអរសាទរដល់គណបក្សដទៃទៀតទាំងអស់ដែលទទួលបានអាសនៈ។ លោកបាននិយាយថា លោកសង្ឃឹមថាទាំងអស់គ្នាអាចធ្វើការជាមួយគ្នា ហើយលោកទន្ទឹងរង់ចាំការឈានទៅមុខជាមួយនឹងគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលដែលកាន់តែរឹងមាំ។
លោកបានបន្ថែមថា “ជាតិនិយមស្ថិតនៅក្នុងបេះដូងនៃភូមិចៃថៃ”។
សូមកត់សម្គាល់ថា លទ្ធផលទាំងនេះរហូតមកដល់ពេលនេះមិនទាន់ជាលទ្ធផលចុងក្រោយនៅឡើយទេ។ លទ្ធផលនឹងត្រូវអនុម័ត ឬបញ្ជាក់ជាផ្លូវការក្នុងរយៈពេល 60 ថ្ងៃ គិតត្រឹមថ្ងៃទី 9 ខែមេសា។
នៅពេលដែលត្រូវបានបញ្ជាក់ សភាថ្មីត្រូវតែកោះប្រជុំក្នុងរយៈពេល 15 ថ្ងៃដើម្បីជ្រើសរើសប្រធាន និងអនុប្រធានរបស់ខ្លួន។
បន្ទាប់មក សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវតែទទួលបានការគាំទ្រពីសមាជិកសភាជាងពាក់កណ្តាល។
ដូច្នេះដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងចំណាយពេលខ្លះ ប៉ុន្តែការចរចាស្តីពីរដ្ឋាភិបាលចម្រុះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមភ្លាមៗនៅពេលដែលការបោះឆ្នោតបិទ។
4 months ago | [YT] | 8
View 0 replies
DAP News
លោក Anutinថា អ្នកបោះឆ្នោតបានផ្ញើសញ្ញាច្បាស់លាស់មួយទៅកាន់គណបក្ស Bhumjaithai
លោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai និងជានាយករដ្ឋមន្ត្រីចាំផ្ទះ បាននិយាយថា “វាមិនទាន់ជាផ្លូវការនៅឡើយទេ ប៉ុន្តែពីអ្វីដែលយើងអាចមើលឃើញ វាហាក់ដូចជាយើងនឹងមានអាសនៈច្រើនជាងគេ” ដោយថ្លែងអំណរគុណដល់អ្នកបោះឆ្នោតចំពោះការជឿទុកចិត្តរបស់ពួកគេ។
“ជ័យជម្នះរបស់យើងគឺជាជ័យជម្នះរបស់ប្រជាជនទាំងអស់”។
លោកបានបន្ថែមថា គណបក្ស Bhumjaithai បានទទួល “សញ្ញាច្បាស់លាស់” ដើម្បីគ្រប់គ្រងប្រទេស ហើយថាខ្លួនទទួលយកភារកិច្ចនេះក្រោមរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។
“ជ័យជម្នះរបស់គណបក្ស Bhumjaithai គឺជាជ័យជម្នះរបស់ប្រជាជន - ពួកគេទាំងអស់គ្នា មិនថាពួកគេបានបោះឆ្នោតឱ្យយើងឬអត់នោះទេ”។
4 months ago | [YT] | 6
View 0 replies
DAP News
គណបក្សភឿថៃ៖ គណបក្សនឹងទទួលបានអសន:ចន្លោះ 80 ទៅ 100 កៅអី
លោក Julapun Amornvivat មេដឹកនាំគណបក្សភឿថៃ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គណបក្សភឿថៃប៉ាន់ប្រមាណថា ចំនួនអាសនៈរបស់ខ្លួននឹងស្ថិតនៅក្នុងចន្លោះពី 80 ទៅ 100។ លោកបានមានប្រសាសន៍ថា "យើងនៅតែរង់ចាំលទ្ធផលចុងក្រោយ ខណៈដែលការរាប់សន្លឹកឆ្នោតនៅតែកំពុងត្រូវបានចងក្រង"។
"គណបក្សរបស់យើងឈរលើគោលការណ៍ប្រជាធិបតេយ្យ និងសភា ដែលគណបក្សដែលមានសំឡេងឆ្នោតច្រើនជាងគេនឹងបង្កើតរដ្ឋាភិបាល។ គណបក្សភឿថៃ មិនថាក្នុងតួនាទីណាក៏ដោយ នឹងអនុវត្តឱ្យអស់ពីសមត្ថភាព។ យើងគោរពការសម្រេចចិត្តរបស់ប្រជាជន"។
4 months ago | [YT] | 5
View 0 replies
DAP News
ណាត់ថាផុង៖ គណបក្សប្រជាជនត្រៀមខ្លួនជាគណបក្សប្រឆាំង
មេដឹកនាំគណបក្សប្រជាជន និងជាបេក្ខជននាយករដ្ឋមន្ត្រី ណាត់ថាផុង រឿងបញ្ញាវុធ បាននិយាយថា ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតរហូតមកដល់ពេលនេះ វាហាក់ដូចជាគណបក្សនេះ «នឹងមិនក្លាយជាប់លេខរៀងទីមួយទេ»។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គណបក្សនខ្លួន បានត្រៀមខ្លួនជាគណបក្សប្រឆាំង ប្រសិនបើលោក ភូមិចៃថៃ បង្កើតរដ្ឋាភិបាល។
លោក ណាត់ថាផុង បានបន្ថែមថា គណបក្សប្រជាជនក៏នឹងមិនបង្កើតសម្ព័ន្ធភាពប្រកួតប្រជែងដែរ ហើយថា ខ្លួនទទួលយកជម្រើសរបស់ប្រជាជន។
4 months ago | [YT] | 4
View 1 reply
DAP News
នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ទៅលេងឪពុកម្តាយរបស់គាត់!
នាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានហោះទៅកាន់ខេត្តបុរីរម្យ ដែលជាស្រុកកំណើតរបស់គណបក្សភូមិចៃថៃរបស់គាត់ ដើម្បីបោះឆ្នោត បន្ទាប់មកបានវិលត្រឡប់ទៅទីក្រុងបាងកកវិញ ហើយគាត់បានចែករំលែករូបថតជាមួយឪពុកម្តាយរបស់គាត់មួយប៉ុស្តិ៍នេះ នៅលើហ្វេសប៊ុក។
ឪពុករបស់គាត់ គឺលោក ឆាវ៉ារ៉ាត់ ឆានវីរៈគុល គឺជាអ្នកនយោបាយលេចធ្លោម្នាក់ ដោយកាន់តំណែងក្នុងគណៈរដ្ឋមន្ត្រីជាច្រើននៅចុងទសវត្សរ៍ឆ្នាំ 2000 និងដើមទសវត្សរ៍ឆ្នាំ 2010។ គាត់ក៏បានបង្កើតក្រុមហ៊ុនសំណង់របស់គ្រួសារគឺក្រុមហ៊ុនវិស្វកម្ម និងសំណង់ស៊ីណូ-ថៃ (Sino-Thai Engineering and Construction)។
ទន្ទឹមនឹងនេះ នៅទីស្នាក់ការកណ្តាលគណបក្សភូមិចៃថៃ រំពឹងថា លោក អនុទីន នឹងបង្ហាញខ្លួន និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលការរាប់សន្លឹកឆ្នោតបង្ហាញពីការនាំមុខសម្រាប់គណបក្សរបស់គាត់។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ សយ រិទ្ធី
សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 t.me/dapnews
4 months ago | [YT] | 4
View 1 reply