ខ្ញុំបង្កើត Channel នេះ ដើម្បីចែករំលែកព័ត៌មានសេដ្ឋកិច្ចកម្ពុជា ការងារយុវជន និងការអប់រំជំនាញយុវជន។
សូមបងប្អូន សូមចុចពាក្យ Subscribe: bit.ly/3DSf9NA (youtube.com/c/ansithav?sub_confirmation=1) ដើម្បីទទួលបានព័ត៌មានជំនាញនានា ទាក់ទងនិងសេដ្ឋកិច្ចនិងការអប់រំយុវជននៅប្រទេសកម្ពុជា។ សូមអរគុណ!
---------------------------------------------------------------------
មូលដ្ឋាននៃការចែករំលែករបស់ខ្ញុំដោយ ឈរលើមូលដ្ឋាន ពិសោធន៍ផ្ទាល់ខ្លួន ២០ឆ្នាំលើជំនាញសារព័ត៌មានសេដ្ឋកិច្ច
១. អ្នកសារព័ត៌មានជាន់ខ្ពស់ ដែលផ្ដោតលើសេដ្ឋកិច្ចនិងការអភិវឌ្ឍ នៅសារព័ត៌សេដ្ឋកិច្ច
២. អ្នកព័ត៌មានសេដ្ឋកិច្ចនៅវិទ្យុបរទេសផ្សាយជាភាសារខ្មែរ
៣.អ្នកសម្របសម្រួលនិងគ្រប់គ្រង កម្មវិធិពិភាក្សាសេដ្ឋកិច្ចនៅទូរទស្សន៍
៤.អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច នៅស្ថាប័នព័ត៌មានក្នុងស្រុក
បងប្អូនអាចទាក់ទងខ្ញុំបើចង់ដឹងព័ត៌មានអ្វីផ្សេង អំពីទិន្ន័យសេដ្ឋកិច្ចនៅកម្ពុជា៖
012/087 212 926
សូមអរគុណច្រើន សម្រាប់ការគាំទ្រ!
An Sithav
មានហេតុផល គឺជារឿងល្អណាស់ តែគេនៅស្ងៀមព្រោះមិនទាន់ដល់ពេលនិយាយ ហ្នឹងហើយគេហៅថា មនុស្សចិត្តធ្ងន់។ ហើយមនុស្សចិត្តធ្ងន់មួយទៀត គឺអ្នកលីសែង 😀😃😄
10 months ago | [YT] | 209
View 10 replies
An Sithav
បើយើង បង្កើតស្ថាប័នព័ត៌មាន លុះត្រាតែយើងចេះផលិតព័ត៌មាន ។ ចុះបើយកព័ត៌មានពីគេទាំងស្រុង មកដាក់ក្នុងស្ថាប័នរបស់យើង តើបងប្អូនអាណិត ដល់អ្នកផលិតប្រភពដើម ឬទេ?
ខ្ញុំដឹងចំលើយ គឺបងប្អូនខ្លះ អាណិត ហើយបងប្អូនខ្លះ ក៏អត់អាណិតដែរ!😄😁😆
10 months ago | [YT] | 209
View 5 replies
An Sithav
ផាក់ឡូវ ជីគ្រប់មុខ ត្រសក់និងទឹកសៀង! ស្នាដៃ របស់ខ្ញុំផ្ទាល់! ឆ្ញាញ់លេខ២ បាទ!
10 months ago | [YT] | 229
View 17 replies
An Sithav
ខ្ញុំឆ្លើយcommentបងម្នាក់ គាត់ថា ខ្ញុំអន់ ដោយដាក់ពន្ទុខ្ញុំ គឺ៥០/៥០។ ខ្ញុំក៏ជួយកែលម្អគាត់គឺ ៥០/៥០ មានន័យថាល្អណាស់! បើបងគិតថា អន់គឺត្រូវសរសេរ ថា ៥០/១០០ បានត្រូវ! ខ្ញុំសូមជួយ កែតម្រូវបង ដើម្បីស្ថាបនា។ អរគុណ!
10 months ago | [YT] | 128
View 28 replies
An Sithav
រំលឹករូបចាស់!
មិត្តខ្ញុំដើរមករកខ្ញុំ ដោយឃើញខ្ញុំស្លៀកពាក់ស្អាត ហើយសួរខ្ញុំថា "បងប្រុស មានលុយ ក្រដាស់១ម៉ឺន ពីរសន្លឹកឬទេ ខ្ញុំសុំដូរ ២ម៉ឺនរៀល" ខ្ញុំក៏តបវិញថា ១ម៉ឺនត្រឹម មួយសន្លឹកក៏ខ្ញុំគ្មានដែរ។ បន្ទាប់មក មិត្តខ្ញុំសើច ហើយដើរចេញបាត់។
រហូតដល់ពេលនេះ ខ្ញុំនៅតែមិនយល់ថា ហេតុអ្វីគាត់សើចខ្ញុំ?😃😁😊
10 months ago | [YT] | 84
View 5 replies
An Sithav
ឃើញខ្ញុំមុខស្ងួតបែបហ្នឹង គឺខ្ញុំអត់កាចទេ ហើយខ្ញុំក៏មិនឆេវឆាវដែរ!
10 months ago | [YT] | 181
View 2 replies
An Sithav
ពេលខ្លះការចែករំលែកព័ត៌មានឬចំណេះដឹង គឺទាក់ទងនិងកត្តា៣ធំៗ គឺ៖
ទី១ រៀនទ្រឹស្ដី និងជំនាញទាក់ទងប្រធានបទនៃការចែករំលែក
ទី២ យកទ្រឹស្ដីទៅអនុវត្តន៍ជាក់ស្ដែង ហើយរៀនពីការការអនុវត្តន៍នោះ
និងចុងក្រោយទីបី គឺទទួលបានបទពិសោធន៍ នៃជំនាញដែលបានយើងបានរៀន និងអនុវត្តន៍ ។
បន្ទាប់មក ចែករំលែកកាន់តែច្រើន សង្គមកាន់តែប្រសើរ ហើយខ្លួូនឯងវិញ កាន់តែចេះដែរ។
10 months ago | [YT] | 57
View 1 reply
An Sithav
តាមពិតរាល់ថ្ងៃ ខ្ញុំពិបាកចិត្តខ្លាំងណាស់! ដើម្បីឈប់ពិបាកចិត្ត គឺខ្ញុំត្រូវតែសប្បាយចិត្ត!😁😄😆😂
10 months ago | [YT] | 97
View 8 replies
An Sithav
ខ្ញុំរៀនសេដ្ឋកិច្ច ធ្វើការជាអ្នកព័ត៌មានសេដ្ឋកិច្ច និងស្រាវជ្រាវឯកសារសេដ្ឋកិច្ច ។ ចឹងខ្ញុំចែករំលែក ដោយពន្យល់ព័ត៌មានសេដ្ឋកិច្ច គឺជាមូលដ្ឋានរបស់ខ្ញុំ។ (បញ្ជាក់៖ខ្ញុំមិនមែន អ្នកវិភាគសេដ្ឋកិច្ចទេ)☺️☺️☺️
10 months ago | [YT] | 190
View 12 replies
An Sithav
មូលដ្ឋានដែលខ្ញុំចែករំលែក (ខ្ញុំនិយាយតែរឿង សេដ្ឋកិច្ចតែប៉ុណ្ណោះ)
ទោះបីខ្ញុំអានឯកសារ ស្រាវជ្រាវជាច្រើន តែខ្ញុំនិយាយត្រឹមកម្រិត ចំណេះដឹងមូលដ្ឋានតែប៉ុណ្ណោះ មិនមែនបង្ខំឱ្យបងប្អូនជឿខ្ញុំទេ។ ស្ដាប់ហើយ គិតខ្លួនឯង (តែអត់ពេញចិត្តហាមជេ ព្រោះជេ គឺបាប តាមធម៌ព្រះ)☺️😊😁
10 months ago | [YT] | 407
View 31 replies
Load more