Otdom PIX Notice | កែ ឧត្ដម

ការថតរូប បច្ចេកវិទ្យា និងគន្លឹះខ្លីៗ
Photography, Techs, Practical Tips


Otdom PIX Notice | កែ ឧត្ដម

ដេញចាប់ថ្ងៃលិច Chasing the Sunset

ដេញចាប់ថ្ងៃលិច ឬព្យាយាមថតថ្ងៃលិច ឯភាសាអង់គ្លេស Chasing the Sunset គឺជាពាក្យប្រើនៅក្នុងការថតរូបសំដៅទៅលើសកម្មភាពនៃការព្យាយាមស្វែងរកកន្លែងថត និងស្ថានភាពពន្លឺខណៈពេលដែលពន្លឺមាស ឬ Golden Hour (ពេលដែលថ្ងៃរៀបលិច) និងផ្ទៃមេឃពណ៌ខៀវ ឬ Blue Hour (បន្ទាប់ពីថ្ងៃលិចចុះក្រោមជើងមេឃបន្តិច) ដើម្បីចាប់យករូបភាពដែលមានសភាពដាស់អារម្មណ៍ ពណ៌ឆើត និងទស្សនីយភាពមានរយៈពេលខ្លី។ វាជាការខំប្រឹងខ្នះខ្នែងប្រើទាំងបច្ចេកទេសដើម្បីថតបានពន្លឺដ៏ល្អ និងការយកចិត្តទុកដាក់ ដាក់អារម្មណ៍ ភាពច្នៃប្រតិដ្ឋ និងជួនកាលរួមបញ្ចូលទាំងអារម្មណ៍លន្លង់លន្លោចដែរ។

ខាងក្រោមនេះគឺជាការពន្យល់បន្ថែម ៖

+ ការចាប់យកពន្លឺ Chasing the Light (ទិដ្ឋភាពខាងបច្ចេកទេស) ៖ អ្នកថតផ្លាស់ប្ដូរកន្លែង ឬពេលវេលាទៅតាមថ្ងៃលិចដើម្បីស្វែងរកពន្លឺដែលចែងចាំងមកល្អ។ វាជាប់ទាក់ទិននឹងការចាប់យកពន្លឺពណ៌មាស (Golden Hour) ជាពេលដែលព្រះអាទិត្យបញ្ចេញកម្ដៅស្រទន់ និងដាស់អារម្មណ៍ឱ្យអស់ពីសមត្ថភាព។
+ បែបបទជីវិតអ្នកថតរូបថ្ងៃលិច A “Sunset Chaser” Lifestyle ៖ សំដៅទៅលើនរណាម្នាក់ដែលជារឿយៗដេញតាមរកទេសភាពដែលគ្មានអ្វីបាំងដូចជា ឆ្នេរសមុទ្រ ភ្នំ ឬដំបូលខ្ពស់ៗដើម្បីជាសក្ខីភាពនៃការផ្លាស់ប្ដូរពីពណ៌ទឹកក្រូចក្រហមទៅជាខៀវស្វាយរបស់ផ្ទៃមេឃជាប្រចាំថ្ងៃ។
+ ការបង្កើតជាសិល្បៈ និងដំណើរប្រាប់សាច់រឿង Creating Art and Storytelling ៖ គោលបំណងគឺជាការចាប់យកប្លង់ឯក ប្លង់តែមួយឬប្លែក ជាទូទៅគឺជាការប្រើប្រមោលមនុស្ស សត្វ រុក្ខជាតិ ឬអគារ (silhouettes of people, trees or city skylines) ផ្ទុយពីទេសភាពខាងក្រោយដែលមានពណ៌ឆើត ពណ៌ចម្រុះ។
+ ការយកចិត្តទុកដាក់ និងការពិចារណា Mindfulness and Reflection ៖ លើសពីលក្ខណៈបច្ចេកទេស ការថតថ្ងៃលិចជាវិធីសម្រួលផ្លូវចិត្តធ្វើឱ្យអ្នកថតអាចចេះបន្ធូរចិត្តផ្ចង់អារម្មណ៍ គោរពឱ្យតម្លៃការប្រើប្រាស់ម៉ាស៊ីនថតក្នុងគោលបំណងកត់ចំណាំចងក្រងទិដ្ឋភាពវិជ្ជមាននៃជីវិត និងផ្សារភ្ជាប់ខ្លួនទៅនឹងសម្រស់ធម្មជាតិ។ វាបង្ហាញឱ្យឃើញថាថ្ងៃលិចជានិមិត្តរូបនៃសន្តិភាព ក្ដីសង្ឃឹម និងការចាប់ផ្ដើមថ្មី។

បច្ចេកទេសសំខាន់ក្នុងការដេញចាប់ថ្ងៃលិច (ថតថ្ងៃលិច) Chasing the Sunset ៖

+ ការរៀបចំ/Preparation ៖ ប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីតាមដានទីតាំង និងពេលវេលារបស់ព្រះអាទិត្យ។ ប្រសិនបើមានពេលគ្រប់គ្រាន់ទៅកាន់ទីតាំងដែលចង់ថតឱ្យបានមុនសម្រាប់ការរៀបចំឧបករណ៍គឺជារឿងល្អព្រោះពន្លឺដែលស្អាតមានរយៈពេលខ្លី។
+ ការកំណត់នៅលើម៉ាស៊ីនថត/Camera Setting ៖
- ទម្លាក់ ISO ឱ្យទាបដើម្បីកាត់បន្ថយគ្រាប់ល្អិតនៅលើរូបថត (Noise) ក៏ដូចជាកាត់បន្ថយការស្រូបយកពន្លឺខ្លាំងដោយ Sensor ។
- បិទ Aperture ឱ្យតូច (លេខ f-stop ច្រើន f/8 ដល់ f/16) ដើម្បីចាប់រូបភាពឱ្យបានច្បាស់ និងកាត់បន្ថយពន្លឺ។
- ដំឡើងលេខ Shutter Speed ឱ្យច្រើនដើម្បីកុំឱ្យពន្លឺភ្លឺខ្លាំង (សម្រាប់រូបថតបែបពន្លឺស្រមោល/Silhouettes) និងទម្លាក់លេខ Shutter Speed ឱ្យតិចសម្រាប់ការថតផ្ទៃមេឃពណ៌ខៀវ (Blue Hour) ។
- ប្រើ Spot Metering ចាប់យកតំបន់ភ្លឺនៅលើផ្ទៃមេឃក្នុងការវាស់ស្ទង់ពន្លឺដើម្បីជៀសវាងតំបន់ងងឹតធ្វើឱ្យរូបថតឡើងភ្លឺខ្លាំង ឬប្រើ Partial Metering ចាប់យកតំបន់កណ្ដាលនៃប្លង់រូបភាពដូច Spot Metering ដែរតែច្រើនជាង Spot Metering បន្តិច។ ល្អសម្រាប់ការថតរូបបែបមានពន្លឺជះពីខាងក្រោយ (Back-Lit Scenes)។
- កំណត់ White Balance ជាស្វ័យប្រវត្ត (Auto) ឬ Daylight ឬ Cloudy ឬក៏អាចកំណត់ជាចំនួន Kelvin (K) ចាប់ពីខ្ទង់ ៥០០០ ទៅ ៦០០០ ក៏បាន។
+ ការរួមផ្សំ/Composition ៖ បញ្ចូលសមាសភាពផ្សេងទៀតជាផ្ទៃខាងមុខ (Foreground) ដើម្បីធ្វើឱ្យរូបថតមានជម្រៅ (Depth)។
+ ឧបករណ៍ចាំបាច់/Essential Gear ៖
- ប្រើជើងទប់លំនឹងម៉ាស៊ីនថត (Tripod) ពេលទម្លាក់លេខ Shutter Speed ឱ្យតិចដើម្បីចាប់យកពន្លឺឱ្យបានច្រើននៅពេលថតផ្ទៃមេឃពណ៌ខៀវ (Blue Hour) ជៀសវាងរំញ័រធ្វើឱ្យរូបមិនច្បាស់។
- ប្រើ Flash ឬប្រភពពន្លឺផ្សេងទៀតបំភ្លឺទៅលើតួអង្គមនុស្ស សត្វ រុក្ខជាតិហៅថា Subject ឬ Foreground ក្នុងករណីចង់ឱ្យភ្លឺទាំងផ្ទៃខាងមុខ (Foreground) និងផ្ទៃខាងក្រោយ (Background) ។

បច្ចេកទេសកំណត់នៅលើម៉ាស៊ីនថត និងឧបករណ៍ខាងលើក៏អាចប្រើសម្រាប់ការថតថ្ងៃរះបានដែរតែអាចមានភាពខុសគ្នាបន្តិចបន្តួចនិងត្រូវការឧបករណ៍បន្ថែមមួយចំនួន។

ការសរសេរអត្ថបទខាងលើនេះធ្វើឡើងក្នុងគោលបំណងចែករលែកចំណេះដឹងផ្នែកថតរូបឱ្យកាន់តែទូលំទូលាយ ជាបទពិសោធន៍ដែលបានមកពីការថតរូបដោយផ្ទាល់និងសិក្សាបន្ថែមពីអ៊ិនធឺណេត។ ប្រសិនបើមានចំណុចខុសឆ្គងនិងខ្វះខាត សូមកែតម្រូវនិងបំពេញបន្ថែម។

សូមអរគុណ!

ភ្នំពេញ | កម្ពុជា

#ChasingTheSunset #Sunset
#StreetPhotography #LandscapePhotography
#GoldenHour #MagicHour #CivilTwilight #BlueHour
#NauticalTwilight #AstronomicalTwilight #Silhouette
#PhnomPenh #Cambodia
#OtdomPIXNotice

ថ្ងៃថត - Date ៖ ១០ មីនា ២០២៦

2 months ago | [YT] | 0

Otdom PIX Notice | កែ ឧត្ដម

ចន្ទ្រគ្រាសលោហិត ឬ ចន្ទ្រគ្រាសឈាម

ភ្នំពេញ | កម្ពុជា

#Moon #FullMoon #BloodMoon #LunarEclipse
#NightPhotography #StreetPhotography
#PhnomPenh #Cambodia
#OtdomPIXNotice

ថ្ងៃថត - Date ៖ ០៣ មីនា ២០២៦

3 months ago | [YT] | 0

Otdom PIX Notice | កែ ឧត្ដម

សួស្ដីប្រិយមិត្តដែលបានទស្សនាវីដេអូរបស់ Otdom PIX Notice ក៏ដូចជាអ្នកទើបនឹងបានឃើញការដាក់ប្រកាសនេះ។ សូមអរគុណសម្រាប់ការទស្សនា ចូលចិត្ត និង Subscribe! 🙏❤️

7 months ago | [YT] | 1

Otdom PIX Notice | កែ ឧត្ដម

Affinity បានប្រកាសជាផ្លូវការនូវកម្មវិធីទម្រង់ថ្មីដែលរួមបញ្ចូល Affinity Designer, Affinity Photo និង Affinity Publisher ទៅក្នុងកម្មវិធីតែមួយ (all in one app) កាលពីយប់រំលងចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥។

ការរួមបញ្ចូលគ្នានេះក៏មានមុខងារថ្មីៗមួយចំនួន និងការធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការ Design, Edit Photo និង Layout ដោយមិនចាំបាច់ចេញពីកម្មវិធីមួយទៅកម្មវិធីមួយទៀត។ បន្ថែមពីលើនេះ អ្វីដែលពិសេសនោះគឺកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេរី និងជារៀងរហូត (Welcome to the start of creative freedom for all, totally free. Forever)។

ដើម្បីប្រើប្រាស់កម្មវិធី Affinity ថ្មីនេះបាន អ្នកប្រើប្រាស់ត្រូវមានគណនី Canva (free account) ជាមុនសិន។ ចំពោះអ្នកប្រើ Canva Pro Account នឹងទទួលបានអត្ថប្រយោជន៍ផ្សេងបន្ថែមទៀតដូចជាមុខងារ AI ជាដើម។

7 months ago | [YT] | 1