ចូលរួមសិក្សា ដោយសេរី ឥតគិតថ្លៃ
ទីតាំងសិក្សាផ្ទាល់
- សិក្សាព្រះធម៌ថ្ងៃសៅរ៍ នៅបុរីកួរស្រូវពីរ ផ្លូវលេខ ៧ ផ្ទះលេខ ២៨៤
- ម៉ោង 8:00 ដល់11:00 ឬ 11:30 ព្រឹក
- សិក្សាព្រះធម៌ ថ្ងៃអាទិត្យ នៅពុទ្ធមណ្ឌលកៀនស្វាយ
- ម៉ោង 8:00 ដល់ 11: 00 ឬ 11:30 ព្រឹក
- ម៉ោង 1:00 ដល់ 3:00 ឬ 3:30 សំណួរ-ចម្លើយ និងសមាធិ
- ផែនទី៖ maps.app.goo.gl/wHFnfvLw5CijnhEU6
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
សាធុៗ
1 year ago | [YT] | 11
View 1 reply
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
ត្រូវសួរខ្លួនឯងមុនពេលចង់សម្រេចចិត្តធ្វើអ្វីមួយៈ
១- ហេតុអីចង់ធ្វើរឿងនោះ តើអ្នកចូលចិត្តវាទេ ?(ហេតុអីចង់រៀនជំនាញនេះ បើអ្នកនៅក្មេង)។
២- ពិនិត្យមើលគុណសម្បត្តិនិងគុណវិបត្តិដែលវាមាន តើមានការចេះដឹងពីរឿងនេះខ្លះដែរឬទេ ? វាមានផលវិបាកវែងឆ្ងាយដូចម្តេចដែរ ? សូមកុំគិតពីការលំបាកមុនឲ្យសោះ សំខាន់គឺយើងអាចធ្វើបានដោយមិនទាមទារលក្ខ័ណ្ឌច្រើនពេក ។
៣- តើជាពេលវេលាមួយដែលស័ក្តិសមជាមួយខ្លួនឯងនិងសង្គមឬទេ ? ក្នុងមួយជីវិតមនុស្សឪកាសល្អមានមិនច្រើនទេ ត្រូវចេះឆក់ឪកាសឲ្យបានទាន់ពេលវេលា ប៉ុន្តែមិនត្រូវឲ្យឪកាសល្អនោះធ្វើឲ្យជីវិតរស់នៅគ្មានក្តីសុខទល់ថ្ងៃស្លាប់ឬត្រូវធ្លាក់នរកទាំងរស់ឲ្យសោះ ! ។
1 year ago | [YT] | 201
View 4 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
សេរីភាពដែលគ្មានការចេះដឹង សេរីភាពដែលគ្មានការទទួលខុសត្រូវគឺជារឿងគ្រោះថ្នាក់បំផុត ប៉ុន្តែយុត្តិធម៌គឺខ្វះសេរីភាពមិនបានទេ ។ ការរៀនសូត្រទាំងឡាយណាដែលគ្មានសេរីភាពគឺជារឿងអត់ប្រយោជន៍ ព្រោះមិនបានដឹកនាំឲ្យមនុស្សមានបញ្ញានោះទេ ។ សារជាតិមនុស្សភាគច្រើនគឺ ចូលចិត្តមើលឃើញកំហុសអ្នកដទៃ រួចហើយរិះគន់ជាន់ពន្លិចគ្នាតែម្តង ព្រះពុទ្ធជ្រាបច្បាស់ពីរឿងនេះច្បាស់ណាស់ ទើបស្នូលនៃការបង្រៀនរបស់ព្រះអង្គគឺបង្គាប់ឲ្យចូលក្នុងព្រៃស្ងាត់ ផ្ទះស្ងាត់ បិទភ្នែកតាំងកាយឲ្យត្រង់តាមមើលខ្យល់ដង្ហើម មើលទុក្ខវេទនា មើលចិត្តខ្លួនឯង និងការពិចារណាធម៌ឲ្យយល់ ។
1 year ago | [YT] | 135
View 2 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សសំខាន់ណាស់រឿងទំនាក់ទំនងក្នុងការរកទទួលទានក៏ដូចជាក្នុងកន្លែងការងារផ្សេងៗទំនាក់ទំនងមានវិបត្តិកាលណាៈ
១- គ្មានភាពរួសរាយរាក់ទាក់ គ្មានការគួរសម មិនចេះជួយគ្នាក្នុងពេលជួបការលំបាក ទាំងនេះសុទ្ធតែជាភាពទាក់ទាញរបស់មនុស្ស ។
២- កុំវាយតម្លៃមនុស្សតាមតែសំបកក្រៅ ត្រូវចេះសង្កេតមើលពីខាងក្នុង រកមើលភាពចចេសរឹងរូស រកមើលមានះចង់ឈ្នះគេឯងគ្រប់គ្នា ខ្លួនខុសមិនព្រមទទួលកំហុស និយាយការពារកំហុសយកត្រូវតែឯង ធ្វើអ្វីគ្មានការទទួលខុសត្រូវ សុទ្ធតែជាចំណុចសំខាន់ដែលត្រូវផ្លាស់ប្តូរចេញ ។
៣- ការងារដូចគ្នា ឬការងារខ្លួនឯងតែចូលចិត្តប្រើគេ មិនធ្វើដោយខ្លួនឯង ចូលចិត្តដណ្តើមយកគុណសម្បត្តិខ្លួនឯងឲ្យគុណវិបត្តិទៅគេ ខ្វល់តែអារម្មណ៍ខ្លួនឯង មិនខ្វល់ពីអារម្មណ៍អ្នកដទៃ ។
៤- ចូលចិត្តធ្វើអ្វីក្នុងផ្លូវមិនល្អ ចូលចិត្តនិយាយអាក្រក់ពីក្រោយខ្នងគេ ចូលចិត្តច្រណែននិន្ទាអ្នកដទៃ ។
=> សឹងតែជាទូទៅគ្មានអ្នកណាគេចូលចិត្តមនុស្សបែបនេះឡើយ សូម្បីតែជាមនុស្សដែលមានចរិតដូចគ្នាឬត្រូវធាតុគ្នាក៏ដោយ ។ ចរិតអាធ្យាស្រ័យទាំងនេះសុទ្ធតែអាចផ្លាស់ប្តូរបានគឺតាមរយៈ សីល សមាធិ វិបស្សនា ផ្លូវខុសពីនេះទៅមិនរួចទេ ។ បើមិនផ្លាស់ប្តូរចេញទេ ជីវិតមិនបានជួបទំនាក់ទំនងល្អដែលជាក្តីសុខសុភមង្គលឡើយ ! ។
1 year ago | [YT] | 197
View 2 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
មនុស្សធម្មតាពឹងលើការសប្បាយចិត្តដើម្បីរស់ មនុស្សអាក្រក់ពឹងលើអំពើបាបដើម្បីសប្បាយចិត្ត មនុស្សជាន់ខ្ពស់ពឹងលើការសំអាតចិត្តអាក្រក់គ្មានការបៀតបៀនគ្នាដើម្បីមគ្គផលនិព្វានជាសេចក្តីសុខ ម្នាក់ៗដើម្បីការរស់នៅតែងមានទីពឹងរៀងៗខ្លួន ។ អ្វីដែលលំបាកគឺមនុស្សដែលមានអំពើអាក្រក់ជាទីពឹង ចូលចិត្តបៀតបៀនអ្នកដទៃដើម្បីសេចក្តីសុខខ្លួនឯង គេគ្មានថ្ងៃយល់ដឹងពីបញ្ហានេះទេ ទើបច្រកចេញមានតែមួយគត់គឺផ្លូវទៅកាន់និព្វាននេះឯង ។ បញ្ហាដែលនៅសេសសល់គឺទុកឲ្យអ្នកនៅគេទូទាត់គ្នាចុះ ! ចប់ !
1 year ago | [YT] | 177
View 3 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
រៀនគ្រប់គ្រងពេលវេលាឲ្យបានល្អៈ
១- បង្កើតផែនការប្រចាំថ្ងៃហើយដាស់តឿនខ្លួនឯងជានិច្ចឲ្យធ្វើតាម ។
២- ដាក់ផែនការយ៉ាងតឹងរឹងដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អចេញ គ្មានករណីលើកលែងដាច់ខាត ។
៣- ស្គាល់កិច្ចការសំខាន់និងមិនសំខាន់ដើម្បីធ្វើ ។
៤- កំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដើម្បីធ្វើកិច្ចការនិមួយៗ កុំពន្យារពេលឬបោះបង់កិច្ចការដែលសំខាន់ចោល ព្រោះតែហេតុផលមិនសមរម្យ។
៥- កំចាត់ចោលភាពខ្ជិលច្រអូស កាត់បន្ថយអ្វីដែលគ្មានប្រយោជន៍ ត្រូវបង្អោនចិត្តទៅស្រឡាញ់ភាពរីកចម្រើនក្នុងសេចក្តីល្អ ។
=> សម្មប្បធាន៤ គឺជាវិធីកសាងខ្លួនដែលល្អបំផុតនៅក្នុងលោក !
1 year ago | [YT] | 238
View 6 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
វ័យនិមួយៗមានជំហានដែលត្រូវដើរតាមលំដាប់ កុំលោតរំលងជំហានឲ្យសោះ ព្រោះវានាំតែមានការលំបាកម្តងទៀតទេ អប់រំថែទាំខ្លួននិងថែទាំចិត្តជាមនុស្សល្អ ទើបអ្នកបានជួបតែមនុស្សល្អទៅបាន ។ មានសេចក្តីស្រឡាញ់ចាំរៀបការ ក្មេងស្រីទាំងឡាយកុំលោតរំលងជំហានទាំងនេះឲ្យសោះ ។ កុំបង្ខំខ្លួនឯងឲ្យបោះជំហានទៅកាន់កន្លែងដែលមិនមែនជាកម្មសិទ្ធរបស់អ្នកឬទៅកន្លែងដែលខ្លួនមិនពេញចិត្ត ព្រោះការវង្វងដោយសារតែប្រាក់បើទោះបីជាគេប្រាប់ផ្លូវត្រូវហើយក៏ដោយ ក៏មិនងាយដកខ្លួនថយបានដែរ ។
=> សុខចិត្តនៅម្នាក់ឯង ប្រសើរជាងធ្លាក់ក្នុងអន្លុងស្នេហ៍ដែលមានកំហុស !
1 year ago | [YT] | 81
View 1 reply
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
ភាពងងឹត មនុស្សតែងគិតថាវាអាក្រក់ ប៉ុន្តែបើគ្មានភាពងងឹតនោះទេ អ្នកក៏មិនអាចមើលឃើញពន្លឺពណ្ណរាយដែលចែងចាំងនោះបានដែរ ។ អ្នកខ្លះគិតថា មនុស្សខ្លាំងគឺជាមនុស្សមិនដែលមានអារម្មណ៍ឈឺចាប់នោះទេ តែតាមពិតមនុស្សខ្លាំងបំផុតគឺជាមនុស្សដែលធ្លាប់មានអារម្មណ៍ឈឺចាប់ខ្លាំងបំផុត ប៉ុន្តែគេមានការយល់ដឹងពីវាហើយព្រមទទួលយកតែប៉ុណ្ណោះ ។
1 year ago | [YT] | 114
View 2 replies
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
វិទ្យាសាស្ត្រគឺជាការសិក្សាពីអ្វីៗទាំងអស់ ទាំងវិទ្យសាស្ត្រធម្មជាតិនិងវិទ្យាសាស្ត្រសង្គម សុទ្ធតែរួមគ្នាបម្រើសេចក្តីសុខរបស់មនុស្ស ប៉ុន្តែភាពឆកល្វែងរបស់វាគឺបំផ្លាញលោកនេះទៅវិញទេ ។ ហេតុនេះអ្វីដែលសំខាន់គឺសេចក្តីជំនឿដ៏មុតមាំ ដែលអាចដឹកនាំអ្នកឲ្យក្លាយជាមនុស្សឆ្លាតវាងវៃក្នុងការដោះស្រាយបញ្ហាជីវិតរបស់អ្នកបាន នឹងដឹកនាំអ្នកឲ្យមានសេរីភាពក្នុងការគិតផង ឲ្យមានបញ្ញាផង បើអ្នកចង់ក្លាយជាមនុស្សដែលផ្តល់សេចក្តីជំនឿឲ្យអ្នកដទៃ អ្នកត្រូវតែព្យាយាមធ្វើការដ៏អស្ចារ្យជាមួយពួកគេ ឲ្យដូចជាពាក្យសម្តីដែលខ្លួនបាននិយាយ ។ រក្សាសេចក្តីជំនឿរបស់ខ្លួនឯងឲ្យបានរឹងមាំចុះ ! ប៉ុន្តែមានតែពុទ្ធសាសនាទេដែលបានឆ្លើយតបយ៉ាងស័ក្តិសមជាមួយលក្ខ័ណ្ឌខាងលើ ។
1 year ago | [YT] | 53
View 1 reply
សិក្សាព្រះធម៌ (ថោង នីដាមុនី Thong Nidamony)
សត្វមាន់អត់ដៃនៅតែចិញ្ចឹមកូនជាងដប់រស់ សត្វក្តាមអត់ក្បាលចិញ្ចឹមកូនរាប់មុឺនទុកតែក្នុងពោះ សត្វពស់អត់ជើងតែឡើងដើមឈើខ្ពស់ៗបាន ក្រពើអត់អណ្តាតសុីអីដឹងតែលេបនិងត្របាក់ នេះហើយជីវិតចេះតែនាំគ្នាត្រដររស់ទៅ តែមនុស្សមានដៃមានជើងមានក្បាលសម្រាប់គិត ហេតុអីរស់នៅសាងភាពថ្លៃថ្នូរមិនបាន ? សើចខ្លះ យំខ្លះ ជាមួយសុខទុក្ខ ធ្មេចបើកៗនាំគ្នាស្លាប់អស់ហើយ កុំកើតទុក្ខពេកអីណា ។
1 year ago | [YT] | 136
View 4 replies
Load more